Advertisement
🌿 ដំណើរលំហែកាយជាមួយយោហ្កាម៉ាតាទៅខេត្តសៀមរាប 🌿
រយៈពេល ៣ថ្ងៃ ២យប់
ថ្ងៃទី ៧–៨–៩ ខែវិច្ឆិកា ឆ្នាំ២០២៦
សូមអញ្ជើញចូលរួមដំណើរដ៏ពិសេសជាមួយ Yoga Mata ដើម្បីផ្តល់ពេលវេលាឱ្យខ្លួនឯងបានសម្រាក បន្ធូរភាពតានតឹង និងបង្កើនថាមពលវិជ្ជមានទាំងផ្លូវកាយ និងផ្លូវចិត្ត នៅកណ្ដាលធម្មជាតិដ៏ស្រស់ស្អាតនៃខេត្តសៀមរាប។
ក្នុងដំណើរនេះ លោកអ្នកនឹងទទួលបានបទពិសោធន៍ជាច្រើន រួមមាន៖
🧘♀️ ការហាត់យោហ្គា ដង្ហើមនិងសមាធិនាពេលព្រឹក និងពេលល្ងាច
🌳 ដើរលេង និងស្រូបយកខ្យល់អាកាសបរិសុទ្ធក្នុងធម្មជាតិ
🚲 ជិះកង់កម្សាន្តតាមតំបន់ជនបទ និងវាលស្រែ
🌸 ទស្សនាសួនផ្កា សួនបន្លែ និងកន្លែងចិញ្ចឹមសត្វ
🌾 ទស្សនាទេសភាពបៃតងស្រស់ និងស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់
🍃 សម្រាកពីភាពមមាញឹក និងបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នា
ដំណើរនេះមិនមែនគ្រាន់តែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏ល្អសម្រាប់យើងត្រឡប់មកភ្ជាប់ទំនាក់ទំនងជាមួយខ្លួនឯង ធម្មជាតិ និងមនុស្សជុំវិញខ្លួន។ សូមមកសម្រាកដង្ហើមយ៉ាងស្រួល រំដោះភាពនឿយហត់ និងបំពេញខ្លួនឯងដោយភាពស្ងប់ស្ងាត់ ស្រស់ស្រាយ និងថាមពលថ្មី។
ចំនួនកន្លែងមានកំណត់។
សម្រាប់ការចុះឈ្មោះ និងព័ត៌មានបន្ថែម សូមទាក់ទង៖ 010 65 13 98
Yoga Mata — យោហ្កា ធម្មជាតិ និងសុខុមាលភាព 🌿🙏
សម្រាប់បន្ទប់
+ គ្រែមួយ(១.៨០ម)គេងម្នាក់ឯង ២៦៥ដុល្លា
+ គ្រែមួយ(១.៨០ម)គេងបាន២នាក់ ក្នុងម្នាក់ ២៣៥ដុល្លា មានកំណត់
+ គ្រែ២(១.៨០ម នឹង ១.៤០ម)គេងបាន៣នាក់ ក្នុងម្នាក់ ២១០ដុល្លា មានកំណត់។
ដោយសាជាថ្ងៃចុងសប្តាហ៏នឹងថ្ងៃបុណ្យ សូមបងៗជូនដំណឹងឲ្យបានលឿន ងៀយស្រួលខាងប្អូនក្នុងការកក់បន្ទប់ជូន។
Advertisement
Event venue
Street:322, #36 E1, Boeng Keng Kang 1, Phnom Penh, Cambodia 120110, Cambodia
Tickets
Discover more events by tag
Travelling in Phnom PenhMindfulness in Phnom PenhYoga in Phnom PenhWorkshops in Phnom PenhRelaxation in Phnom PenhHealth-wellness in Phnom PenhMeditation in Phnom PenhTrips-adventures in Phnom Penh