Advertisement
[English Below]✨សិក្ខាសិលាថ្មី នៅសារមន្ទីរ ស.ស.រ!
📅ថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
🗣វាគ្មិនកិត្តិយស៖ លោក Matthew Campbell (អ្នកសារព័ត៌មានទទួលបានពានរង្វាន់នៃ Bloomberg Businessweek)
សារមន្ទីរ ស.ស.រ មានកិត្តិយសសូមអញ្ជើញសាធារណជនទាំងអស់ ចូលរួមស្តាប់បាឋកថា ក្រោមប្រធានបទ «The Man Who Stole the Gods: A True Story of War, Obsession, and a Global Art Conspiracy» ដែលនឹងបកស្រាយ ដោយអ្នកនិពន្ធ Matthew Campbell។
សិក្ខាសិលានេះ នឹងពិភាក្សាយ៉ាងស៊ីជម្រៅអំពីសាច់រឿងនៅពីក្រោយការលួច និងការជួញដូរបុរាណវត្ថុខ្មែរ។ លោក Matthew Campbell នឹងលើកយកមកបង្ហាញអំពីតួនាទីរបស់អាជីវករជួញដូរវត្ថុបុរាណ Douglas Latchford ព្រមទាំងលាតត្រដាងអំពីរបៀបដែលសម្បត្តិវត្ថុបុរាណកម្ពុជាត្រូវគេលួចនាំចេញទៅកាន់ទីផ្សារសិល្បៈអន្តរជាតិ និងសារមន្ទីរល្បីៗលើពិភពលោក រួមទាំងការរំលេចអំពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការស្វែងរក និងទាមទារយកបេតិកភណ្ឌវប្បធម៌កម្ពុជាត្រឡប់មកវិញ។
✨ចូលរួមជាមួយគ្នានៅសារមន្ទីរ ស.ស.រ ដើម្បីទទួលបាននូវទស្សនទាន និងការយល់ដឹងថ្មីៗអំពីប្រវត្តិសាស្ត្រ សេដ្ឋកិច្ចនិងរូបិយវត្ថុរបស់ប្រទេសកម្ពុជា!
🆓ចូលរួមដោយសេរី (ចំនួនកៅអីមានកំណត់)
🗣បទបង្ហាញជាភាសាអង់គ្លេស
📍ច្រកចូលតាមផ្លូវលេខ ១០៦ (ច្រកចូលខាងមុខសារមន្ទីរ)
ចុះឈ្មោះចូលរួមតាមរយៈតំណភ្ជាប់ខាងក្រោម៖
https://docs.google.com/forms/d/e/1FAIpQLScl38FhI8GPMRB7-9nIlpPxLbrPZq5OlLV6yV50BVmFzP1kXw/viewform?usp=sharing&ouid=108578386416089149994
✨New conference at SOSORO!
📅Thursday, November 5, 2026
🗣With author Mr. Matthew Campbell (Award-winning reporter for Bloomberg Businessweek)
Join us for an upcoming public talk on "The Man Who Stole the Gods: A True Story of War, Obsession, and a Global Art Conspiracy" with author Mr. Matthew Campbell. This conference will delve into the gripping true story of the looting and trafficking of Cambodia's ancient Khmer treasures. Matthew Campbell will examine the role of art dealer Douglas Latchford and reveal how stolen Cambodian artifacts made their way into the international art market and prestigious museums, while highlighting the ongoing efforts to recover and repatriate Cambodia's cultural heritage.
✨Join us at SOSORO to discover key insights into this remarkable story of Cambodia’s history, economy and money.
🆓Free entry with limited seats
🗣Talk in English
📍Entrance from Street 106 (Museum Main Entrance)
To register, please fill in the form below:
https://docs.google.com/forms/d/e/1FAIpQLScl38FhI8GPMRB7-9nIlpPxLbrPZq5OlLV6yV50BVmFzP1kXw/viewform?usp=sharing&ouid=108578386416089149994
Advertisement
Event venue
សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន Preah Srey Içanavarman Museum - Sosoro, #19, Preah Moha Ksatreiyani Kossamak Avenue, Sangkat Wat Phnom, Phnom Penh, Cambodia
Tickets
Discover more events by tag
Conferences in Phnom PenhEducation in Phnom PenhHistory in Phnom PenhArt in Phnom PenhFine-arts in Phnom PenhLiterary-art in Phnom PenhBusiness in Phnom Penh