Advertisement
[English Below]ចូលរួមជាមួយ CoStars ដើម្បីគាំទ្រការសិក្សារបស់កុមារ!
ក្នុងខែធ្នូខាងមុខនេះ CoStars សូមអញ្ជើញលោកអ្នកចូលរួមទស្សនាការប្រគុំតន្ត្រីសប្បុរសធម៌ដ៏ពិសេសមួយ ដែលរួមមានការសម្តែងរបាំប្រពៃណីខ្មែរ តន្ត្រីក្លាស៊ីក និងតន្ត្រីអាគូស្ទិក (Live Acoustic Tribute)។
ក្រៅពីការសម្តែងតន្ត្រី និងសិល្បៈ កម្មវិធីនេះមានគោលបំណងរៃអង្គាសថវិកាដើម្បីជួយគាំទ្រដល់សិស្សានុសិស្សចំនួន ៥៤ នាក់ នៅសាលាបឋមសិក្សាល្អាង ខេត្តសៀមរាប ដែលកំពុងប្រឈមនឹងការខ្វះខាតសម្ភារៈសិក្សា និងបរិក្ខារមូលដ្ឋានមួយចំនួន។
ប្រាក់ចំណេញសុទ្ធ ១០០% ពីកម្មវិធីនេះ នឹងត្រូវយកទៅជួយគាំទ្រដល់សាលារៀន តាមរយៈការផ្តល់សម្ភារៈសិក្សាចាំបាច់ ដូចជា សៀវភៅ ខ្មៅដៃ កាបូបស្ពាយ ឯកសណ្ឋាន និងអាវភ្លៀង។ អាស្រ័យលើថវិកាដែលរៃអង្គាសបាន យើងក៏សង្ឃឹមថាអាចជួយផ្តល់តុ កៅអី និងចូលរួមជួសជុលអគារសិក្សាចាស់ដែលមានបញ្ហាដំបូលលេចធ្លាយ ដើម្បីកែលម្អបរិយាកាសសិក្សារបស់ប្អូនៗឱ្យកាន់តែប្រសើរឡើង។
� កាលបរិច្ឆេទ៖ ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៦ | ម៉ោង ៥:០០ ល្ងាច
� ទីតាំង៖ រោងភាពយន្ត Sabay ផ្សារទំនើប អ៊ីអនម៉ល មានជ័យ - សាល SCREENX
� តម្លៃសំបុត្រ៖ ៨ ដុល្លារ | ម្នាក់
� សូមស្កេន QR Code រឺ Telegram ខាងក្រោម ដើម្បីទិញសំបុត្រ!
https://t.me/CoStarsConcertBot
សូមអរគុណចំពោះការចូលរួម និងការគាំទ្ររបស់លោកអ្នក។
---
Join CoStars for an Evening of Music and a Meaningful Cause!
This December, Our CoStars team invites you to a special charity concert featuring Khmer traditional dance, classical music, and live acoustic tribute performances.
Beyond the music, our goal is to raise funds to support 54 students at L’aang Primary School in Siem Reap, where the school faces challenges with learning materials, classrooms, and basic facilities.
100% of the final profits from our concert will go toward supporting the school. Our main goal is to provide essential school supplies, including books, pencils, backpacks, uniforms, and raincoats. Depending on the funds raised, we also hope to provide desks and chairs and support repairs to the old school building's leaking roof to help improve the students' learning environment.
� Date: 05 December 2026 | 5:00 PM
� Venue: Sabay Cinema, AEON Mall 3 – ScreenX Hall
� Ticket Price: US$8.00 | Person
� Scan the QR code or below Telegram to purchase your ticket!
https://t.me/CoStarsConcertBot
Thank you for being part of our event and supporting this meaningful cause.
#CoStars #CharityConcert #MusicalCharity
Advertisement
Event venue
Sabay Cinema Aeon Mall Mean Chey, Samdach Hun Sen Blvd,Phum Prek Talong 3 ,Songkat Chak Angre Krom ,Khan Mean Chey ,Phnom Penh, Cambodia
Tickets
Discover more events by tag
Concerts in Phnom PenhLive-music in Phnom PenhMusic in Phnom PenhCharities in Phnom PenhEducation in Phnom PenhPerformances in Phnom PenhPerforming-arts in Phnom PenhDance in Phnom Penh