Advertisement
--- 🇰🇭 ភាសាខ្មែរ 👇 ---🌊 Le Mékong (Cambodge oriental)
Le fleuve des origines pour une archéologie des premiers peuplements d’Asie du Sud-Est
Le Cambodge voit serpenter dans sa partie orientale 🌏 le lit du Mékong au sein d’une vaste pénéplaine. Cet axe fluvial majeur en Asie du Sud-Est a livré sur ses rives au début des années 1960 de nombreux artefacts en pierre témoignant d’une présence humaine très ancienne. En effet, les recherches pionnières d’Edmond Saurin et de Jean-Pierre Carbonnel ont permis d’identifier des sites du Paléolithique ancien datés d’environ 600 000 ans avant l’actuel. Ces traces archéologiques matérialisent les premiers peuplements du Cambodge et plus globalement d’Asie du Sud-Est ⏳🪨
🔍 Dans ce cadre, la Mission Préhistorique Franco- Cambodgienne (MPFC) dirigée par Hubert Forestier et Heng Sophady a réinitié des recherches dès 2012 permettant de confirmer ce riche potentiel pour le déploiement d’une archéologie des premiers peuplements. Cette présentation propose un état des lieux des données disponibles à l’échelle du Cambodge tout en ouvrant à des comparaisons à l’échelle régionale. Elle permet également d’introduire le nouveau projet "Paléo-Mékong" porté au sein de la MPFC par Justin Guibert et Ngov Kosal.
🗣️ Avec Justin Guibert, Attaché Temporaire d'Enseignement et de Recherche en Préhistoire à l’Université Toulouse Jean Jaurès et membre de la Mission Préhistorique Franco-Cambodgienne.
Conférence en français traduite en khmer
En savoir plus 👇 https://www.ifcambodge.com/event-rsvp/conference-mekong-cambodge-oriental/
------
🌊 ទន្លេមេគង្គ (កម្ពុជាភាពខាងកើត)៖
ទន្លេនៃប្រភពដើមសម្រាប់បុរាណវិទ្យានៃការតាំងទីលំនៅដំបូងបង្អស់នៅអាស៊ីអាគ្នេយ៍
នៅភូមិភាគខាងកើតនៃប្រទេសកម្ពុជា 🌏 គេសង្កេតឃើញមានខ្សែទឹកទន្លេមេគង្គហូរពត់ពេនយ៉ាងវែងអន្លាយ នៅកណ្តាលតំបន់វាលទំនាបដ៏ធំល្វឹងល្វើយ។ អ័ក្សផ្លូវទឹកដ៏សំខាន់បំផុតនៅអាស៊ីអាគ្នេយ៍នេះ បានបន្សល់ទុកនូវវត្ថុបុរាណធ្វើពីថ្មជាច្រើននៅលើមាត់ច្រាំងរបស់វា កាលពីដើមទសវត្សរ៍ឆ្នាំ ១៩៦០ ដែលជាសក្ខីភាពនៃវត្តមានមនុស្សតាំងពីបុរាណកាលដ៏យូរលង់។ ជាការពិតណាស់ ការស្រាវជ្រាវត្រួសត្រាយផ្លូវរបស់លោក Edmond Saurin និងលោក Jean-Pierre Carbonnel បានអនុញ្ញាតឱ្យគេសម្គាល់ឃើញនូវស្ថានីយយុគថ្មបំបែក (Paléolithique) ដែលមានអាយុកាលប្រហែល ៦០០,០០០ ឆ្នាំមុនសម័យបច្ចុប្បន្ន។ ដានស្នាមបុរាណវិទ្យាទាំងនេះ បញ្ជាក់ពីការតាំងទីលំនៅដំបូងបង្អស់នៅកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ⏳🪨
🔍 ក្នុងក្របខ័ណ្ឌនេះ បេសកកម្មបុរេប្រវត្តិកម្ពុជា-បារាំង (MPFC) ដឹកនាំដោយលោក Hubert Forestier និងលោក ហេង សុផាឌី បានចាប់ផ្ដើមការស្រាវជ្រាវឡើងវិញតាំងពីឆ្នាំ ២០១២ ដែលអនុញ្ញាតឱ្យបញ្ជាក់ពីសក្តានុពលដ៏សម្បូរបែបសម្រាប់ការអភិវឌ្ឍបុរាណវិទ្យានៃការតាំងទីលំនៅដំបូងៗ ។ បទបង្ហាញនេះ នឹងផ្ដល់ជូននូវស្ថានភាពបច្ចុប្បន្ននៃទិន្នន័យដែលមាននៅទូទាំងប្រទេសកម្ពុជា ព្រមទាំងបើកចំហនូវការប្រៀបធៀបក្នុងកម្រិតតំបន់ផងដែរ។ វាក៏ជាឱកាសដើម្បីណែនាំនូវគម្រោងថ្មីដែលមានឈ្មោះថា «Paleo- Mékong» ដែលត្រូវបានអនុវត្តនៅក្នុង MPFC ដោយលោកJustin Guibert និងលោក ង៉ូវ កុសល។
🗣️ វាគ្មិន៖ លោក Justin Guibert សាស្ត្រាចារ្យរងបណ្តោះអាសន្នផ្នែកបង្រៀន និងស្រាវជ្រាវនៃដេប៉ាតឺម៉ង់បុរេប្រវត្តិ នៅសាកលវិទ្យាល័យ Toulouse Jean Jaurès និងជាសមាជិកនៃបេសកកម្មបុរេប្រវត្តិកម្ពុជា-បារាំង (MPFC)។
កិច្ចពិភាក្សាជាភាសាបារាំង មានការបកប្រែជាភាសាខ្មែរ
ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ 👇https://www.ifcambodge.com/event-rsvp/conference-mekong-cambodge-oriental/
Advertisement
Event Venue
218, Keo Chea (St. 184), Phnom Penh, Cambodia 12211, Cambodia
Tickets
Concerts, fests, parties, meetups - all the happenings, one place.











