វគ្គបណ្តុះបណ្តាលគ្រូយូហ្គាកម្ពុជា​​ កំរិតមូលដ្ឋាន ២០២៦ - ២០២៧

Sat Jun 06 2026 at 02:00 pm to 05:00 pm UTC+07:00

House number 17, Street 278, BKK 1, Ville de Phnom Penh, Cambodia 17255 | Phnom Penh

United Yoga Asia
Publisher/HostUnited Yoga Asia
\u179c\u1782\u17d2\u1782\u1794\u178e\u17d2\u178f\u17bb\u17c7\u1794\u178e\u17d2\u178f\u17b6\u179b\u1782\u17d2\u179a\u17bc\u1799\u17bc\u17a0\u17d2\u1782\u17b6\u1780\u1798\u17d2\u1796\u17bb\u1787\u17b6\u200b\u200b \u1780\u17c6\u179a\u17b7\u178f\u1798\u17bc\u179b\u178a\u17d2\u178b\u17b6\u1793 \u17e2\u17e0\u17e2\u17e6 - \u17e2\u17e0\u17e2\u17e7
Advertisement
ពួកយើងទាំងអស់គ្នានៅយូណាយធីតយូហ្គាអាស៊ីពិតរីករាយក្នុងការបង្កើត ​'វគ្គបណ្តុះបណ្តាលគ្រូយូហ្គានៅកម្ពុជា' លើកទី៤ ដែលជាវគ្គបណ្តុះបណ្តាល កំរិតមូលដ្ឋាន ២០០​ម៉ោង តាមស្តង់ដារនៃសម្ព័ន្ធយូហ្គាអន្តរជាតិដែលមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិច។
វគ្គបណ្តុះបណ្តាលគ្រូយូហ្គា ២០០ម៉ោង ក្របខណ្ឌសម្ព័ន្ធយូហ្គាអន្តរជាតិនេះ ជាវគ្គគ្រូកំរិតដំបូងដែលនឹងផ្តលឱកាសសម្រាប់បងប្អូនសិក្សាលំអិតអំពីមេរៀនយូហ្គាដែលបូកបញ្ចូលទាំងទស្សនវិជ្ជានៃយូហ្គា សមាធិ ការហ្វឹកហាត់កាយ ការសិក្សាអំពីប្រព័ន្ធសរីរាង្គកាយ និងការហ្វឹកហាត់ជំនាញបង្រៀនផងដែរ។
វគ្គបណ្តុះបណ្តាលនេះកើតឡើងបានដោយមានការដឹកនាំពីសាលាយូណាយធីតយូហ្គាអាស៊ីដែលមានត្រា RYS (ជាការសំគាល់អំពីសាលាក្នុងសម្ព័ន្ធយូហ្គាអន្តរជាតិ) និងលោកគ្រូ លន់ ពិសិដ្ឋ ដែលមាន​ត្រា E-RYT ៥០០ (ត្រាសំគាល់គ្រូដឹកនាំកម្មវិធីបណ្តុះបណ្តាលគ្រូកំរិតខ្ពស់)​ និងសញ្ញាប័ត្រដែលមានត្រាសំគាល់​ Yoga Alliance ពីសម្ព័ន្ធយូហ្គាអន្តរជាតិ។
កម្មវិធីសិក្សា ៖
- យូហ្គាសំរាប់ជីវិត
- ប្រវត្តិនៃយូហ្គា និងការវិវត្តនៃការសិក្សាយូហ្គានៅលើសកលលោក
- ទស្សនវិជ្ជានៃយូហ្គា​ (យូហ្គាស៊ូត្រា បាហ្គាវ៉ាតគីតា)
- ក្បាច់យូហ្គា ៥​ក្រុម ដែលមាន​ទាំងអស់៥០ក្បាច់
- ប្រព័ន្ធកាយ និង ទំនាក់ទំនងនៃកាយនឹងក្បាច់
- វិធីសាស្រ្តនៃតំហែទាំ កាយ ចិត្ត និងស្មារតីប្រចាំថ្ងៃ
- វិធីសាស្ត្រនៃការបង្កើតមេរៀន
- វិធីសាស្រ្តនៃការបង្រៀនជាមួយនឹងឧបករណ៍ និងមិនមានឧបករណ៍
- វិធីសាស្រ្តនៃការកែតំរូវសិស្ស
- វិធីសាស្រ្តនៃការបង្រៀនរបួសកាយ និងរបួសចិត្ត
- វិធីសាស្រ្តនៃការប្រតិបត្តសមាធិតាមក្បួនរបស់យូហ្គា
- យូហ្គាសំរាប់សហគមន៍
- ការបរិច្ឆេទនៃកម្មវិធីសិក្សាមានរយៈពេល ៦ខែ៖ ពីថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២៦ ដល់ ថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៧
- តម្លៃនៃការសិក្សាវគ្គបណ្តុះបណ្តាលនេះ គឺ ២២០០​ ដុល្លាសហរដ្ឋអាមេរិច
- ការបង់ប្រាក់ អាចបែងចែកជា ២​ តំណាក់កាល
- ការបង់ប្រាក់ ទាំងស្រុងមុនខែឧសភា ឆ្នាំ២០២៦ នឹងទទួលបានការបញ្ចុះតំលៃ $៣០០
- ចុះឈ្មោះចូលរួម៖ តាមរយៈលេខទូរស័ព្ទ៖ ០៩០៣១១៣៤១ ឬតាម Facebook Page: @unitedyoga.asia
ប្រវត្តិរូបសង្ខេបនៃលោកលន់ ពិសិដ្ឋ ៖
លោកពិសិដ្ឋ គឺជាសហស្ថាបនិក​ និងជាអគ្គនាយកក្រុមហ៊ុនយូណាយធីត​យូហ្គា​អាស៊ី។​ លោកគឺជាគ្រូបង្រៀនយូហ្គាសញ្ជាតិខ្មែរដែលបានឆ្លងកាត់ការសិក្សាជាន់ខ្ពស់ជាមួយនឹងគ្រូអន្ដរជាតិជាច្រើនរូបមកពីជុំវិញពិភពលោក និងជាគ្រូជនជាតិខ្មែរតែ១រូបដែលបានចុះបញ្ជីជាមួយសម្ព័ន្ធយូហ្គាអន្តរជាតិកំរិតខ្ពស់ E-RYT 500 https://app.yogaalliance.org/teacherpublicprofile/0033g00001TAXiX/piseth-lun?fbclid=IwRlRTSARugPJleHRuA2FlbQIxMQBzcnRjBmFwcF9pZAo2NjI4NTY4Mzc5AAEei9hVCeLjzbebhMRm-HAcTjkfiqq5tv2NZr54-h84xhI3YSVbaG2iQTVV38M_aem_OZaTdZDjknGasdUUODBZ5w
លោកពិសិដ្ឋមានបទពិសោធន៍ក្នុងការបង្រៀនយូហ្គា​ក្នុងសហគមន៍យូហ្គាអន្តរជាតិ ទាំងនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសផងដែរ។ លោកបានចូលរួមវគ្គសិក្សា និងបេសកកម្មយូហ្គាកម្ពុជាជាមួយគ្រូយូហ្គាសញ្ជាតិកាណាដា១រូប ក្នុងអំឡុងចុងឆ្នាំ២០០៨​និងចាប់តាំងពីពេលនោះមកលោកបានបន្តដំណើរការសិក្សា បង្រៀន និងគ្រប់គ្រងកម្មវិធីយូហ្គាក្នុងប្រទេសកម្ពុជា ដែលរួមមានទាំងកម្មវិធីយូហ្គាសំរាប់សហគមន៍ និងកម្មវិធីបណ្តុះបណ្តាលគ្រូយូហ្គាខ្មែរ។ ក្នុងឆ្នាំ​២០១៥ លោកពិសិដ្ឋបានទៅរស់នៅ និងគ្រប់គ្រងសាលាយូហ្គានៅទីក្រុងហាណូយ។ ក្នុងឆ្នាំដដែលលោកនិងសហស្ថាបនិកពីររូបទៀតដែលមានសញ្ជាតិប៉ូឡូញ​ និងហូឡង់បានរួមគ្នាបង្កើតវគ្គបណ្ដុះបណ្ដាល​គ្រូយូហ្គាស្តង់ ដារអន្ដរជាតិក្នុងសាលានោះផងដែរ។​​ ​លោកពិសិដ្ឋបានត្រលប់មកដឹកនាំកម្មវិធីយូហ្គានៅទីក្រុងភ្នំពេញវិញនៅឆ្នាំ២០១៨។ នៅក្រោយពេលដែលជំងឺកូវីដ១៩បានធូរស្បើយ លោកក៏សំរេចចិត្តបង្កើតសាលាយូណាយធីតយូហ្គាអាស៊ីនេះឡើងដែលផ្តោតធំលើ យូហ្គាសំរាប់ជីវិត។​
Advertisement

Event Venue

House number 17, Street 278, BKK 1, Ville de Phnom Penh, Cambodia 17255, East West Hair Salon and Massage, ផ្លូវ 278 16, 120102 ភ្នំពេញ, កម្ពុជា, Phnom Penh, Cambodia

Tickets

Icon
Concerts, fests, parties, meetups - all the happenings, one place.

Ask AI if this event suits you:

More Events in Phnom Penh

World Environment Day - Cambodia
Sat, 06 Jun at 07:30 am World Environment Day - Cambodia

Techo Meas - Techo Yot Statue

Liger Frisbee Festival
Sat, 06 Jun at 08:00 am Liger Frisbee Festival

AUPP Liger Leadership Academy (New Campus)

Practical Journal Entry
Sat, 06 Jun at 08:30 am Practical Journal Entry

69BT, Phnom Penh, Cambodia 120607

Artisans Festival in Phnom Penh
Sat, 06 Jun at 10:00 am Artisans Festival in Phnom Penh

TRIBE Phnom Penh Post Office Square

WFFA Pulse Phnom Penh 2026
Sat, 06 Jun at 01:00 pm WFFA Pulse Phnom Penh 2026

The King's School, Vattanacville

Tuna Cutting Ceremony at Iza
Sat, 06 Jun at 06:00 pm Tuna Cutting Ceremony at Iza

66 Preah Monivong Boulevard 67, Phnom Penh, Cambodia 12022

P\u014c\u00d8\u017d R\u00cfTH
Sat, 06 Jun at 09:00 pm PŌØŽ RÏTH

Takhmau, Kandāl, Cambodia

SUNDAY WITHOUT LIMITS
Sun, 07 Jun at 11:00 am SUNDAY WITHOUT LIMITS

Phnom Penh, Cambodia

Sud-Ouest Brunch
Sun, 07 Jun at 11:30 am Sud-Ouest Brunch

26 Old August site Sothearos Bld, Sangkat Tonle Bassac, Phnom Penh, Cambodia 12301

Vin Ti No
Sun, 07 Jun at 02:00 pm Vin Ti No

Takhmau, Kandāl, Cambodia

Phnom Penh is Happening!

Never miss your favorite happenings again!

Explore Phnom Penh Events