Advertisement
កម្មវិធីសម្តែងទស្សនីយភាព របាំក្បាច់បុរាណ ដ៏ល្អវិចិត្របានត្រឡប់មកវិញហើយ! សូមគោរពអញ្ជើញ លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ចូលរួមទស្សនានូវទស្សនីយភាពសិល្បៈ ក្រោមប្រធានបទ៖ « ការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ » ដំឡើងដោយ លោក លឹម ស្រេង។
អស់រយៈពេលជាច្រើនទសវត្សរ៍ លោក លឹម ស្រេង គឺជាអ្នកច្នៃម៉ូត និងជាបុគ្គលសំខាន់មួយរូបដែលបានដង្ហែ សម្តេច រាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ក្នុងកិច្ចការងាររិះរក និងច្នៃបង្កើតសម្លៀកបំពាក់ក្រុមល្ខោនព្រះរាជទ្រព្យប្រកបដោយប្រណីតភាព និងគុណតម្លៃ។
ការបង្ហាញសម្លៀកបំពាក់របាំក្បាច់បុរាណនាពេលឆាប់ៗខាងមុខនេះ គឺជាការបង្ហាញនូវសមិទ្ធិផលការងារដែលលោកបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរយៈជាច្រើនឆ្នាំ រាប់ចាប់តាំងពីការរុករកនូវវត្ថុធាតុដើម ការសង្កេតក្បាច់ខ្មែរយ៉ាងល្អិតល្អន់ និងកិច្ចការងារជាច្រើនទៀតទម្រាំអាចយកមកបំពាក់លើនាដការបាំបាន។
🗓️ ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនាឆ្នាំ២០២៦
🕡 ចាប់ពីម៉ោង ៥:៣០ ដល់ ម៉ោង ៧:៣០ យប់
📍 ទីតាំង៖ សាលសន្និសីទចតុម្មុខ
យើងខ្ញុំនឹងផ្តល់ជូនពត៌មានបន្ថែមទាក់ទងនឹងការចុះឈ្មោះចូលរួម
ក្នុងពេលឆាប់ៗខាងមុខនេះ!
តំណរភ្ជាប់សម្រាប់ចុះឈ្មោះ៖
https://docs.google.com/forms/d/16mOVOEIQE7GMEBCEuFPHJU2Vdibqydz1YGIK36RA3AE/edit
Cambodian Classical Dance performance is back!
We would like to invite all distinguished guests to join us for the artistic performance under the theme: “The Evolution of Khmer Royal Dance Costumes” brought to you by Mr. Lim Sreng.
For decades, Mr. Lim Sreng has been a fashion designer and a key figure in supporting Princess Norodom Buppha Devi in her work of researching and creating luxurious and valuable Royal ballet costumes.
The upcoming display of Cambodia classical dance costumes through dances is a showcase of the achievements of his years of hard work, from searching for raw materials, meticulously observing Khmer patterns , and many other tasks, until those costumes can be worn on our dancers.
🗓️Thursday, March 19, 2026
🕡 From 5:30 PM to 7:30 PM
📍Location: Chaktomuk Conference Hall
Link for registration below:
https://docs.google.com/forms/d/16mOVOEIQE7GMEBCEuFPHJU2Vdibqydz1YGIK36RA3AE/edit
Advertisement
Event Venue
សាលសន្និសិទ្ធចតុមុខ, Phnom Penh, Cambodia
Tickets
Concerts, fests, parties, meetups - all the happenings, one place.











