🤸🎵🔥 រាំ និងរចនាច្នៃក្បាច់រាំហ៊ីបហប
ជួបជាមួយលោក Fouad Boussouf និងអ្នករាំ BBoys Suicide និង Freez
សួនច្បារនៃវិទ្យាស្ថានបារាំង / ចូលរួមដោយសេរី
តើរាំយ៉ាងដូចម្តេច ហើយជាពិសេសរចនាច្នៃក្បាច់រាំហ៊ីបហបសព្វថ្ងៃនេះ? វិទ្យាស្ថានបារាំង សូមគោរពអញ្ជើញលោកអ្នកឱ្យចូលរួមនៅក្នុងរាត្រីទស្សនាស្វែងយល់មួយ ដែលបែងចែកជាពីរវគ្គ ដើម្បីជួបជាមួយអ្នករាំ និងអ្នករចនាក្បាច់រាំ ជនជាតិបារាំង និងខ្មែរ នៅក្នុងសួន និងរោងកុនរបស់វិទ្យាស្ថាន។
📌 ពីទីក្រុងភ្នំពេញ ទៅឃុំ Pantin ការសម្តែងដែលត្រូវថត និងរាំ ជាមួយអ្នករាំ Bboy Suicide និង Bboy Freez (១៥ នាទី)
បន្ទាប់ពីបានយកឈ្នះជ័យលាភីក្នុងការប្រកួតរាំ Breaking របស់វិទ្យាស្ថានក្នុងឆ្នាំ២០២៤ ផន ភក្ត្រា (BBoy Suicide) និង សយ ចំរើនសត្យា (BBoy Freez) ទទួលបានសិទ្ធិចូលរួមក្នុងកម្មវិធីដ៏ល្បីល្បាញគឺ កម្មវិធី CAMPING របស់មជ្ឈមណ្ឌលជាតិរបាំនៅទីក្រុងប៉ារីស ក្នុងខែតុលា ឆ្នាំ២០២៤ រយៈពេល ២ សប្តាហ៍។ នៅក្នុងក្របខណ្ឌនេះ អ្នករាំទាំងពីរ អាចហ្វឹកហាត់ជាមួយនឹងអ្នករចនាក្បាច់រាំ លោក Pierre-Benjamin Nantel លើការស្រាវជ្រាវស្វែងរកការផ្សំផ្គុំនៅនឹងកន្លែង ជាពិសេសលើការច្នៃប្រឌិតឥតព្រៀងទុក ដែលធ្វើឡើងនៅទីសាធារណៈ នៅតាមដងផ្លូវនៃឃុំ Pantin ។ ពេលត្រឡប់មកកម្ពុជាវិញ វិទ្យាស្ថានបានអញ្ជើញអ្នករាំទាំងពីរនាក់ ឱ្យធ្វើដូចគ្នានៅទីក្រុងភ្នំពេញ ហើយទៅរាំតាមដងផ្លូវនានាក្នុងរាជធានី។ សូមអញ្ជើញមកទស្សនាលទ្ធផលនៃការងារនេះ នៅវគ្គទី១ នៃរាត្រីនេះ និងមើលអ្នកទាំងពីររាំលើឆាកនៃសួនវិទ្យាស្ថានបារាំង!
📌 ជួបជាមួយអ្នករចនាក្បាច់រាំ Fouad Boussouf (១ ម៉ោង)
លោក Fouad Boussouf កើតនៅឆ្នាំ១៩៧៦ នៅប្រទេសម៉ារ៉ុក បានមកដល់ប្រទេសបារាំង នៅអាយុប្រាំពីរឆ្នាំ ហើយបានរកឃើញការរាំនៅក្នុងទីក្រុងតូចមួយនៅ Aube, Romilly-sur-Seine។ ជាអ្នករចនាច្នៃក្បាច់រាំ អ្នករាំ និងជាគ្រូបង្ហាត់បង្រៀន លោក Fouad Boussouf បានទទួលការបណ្តុះបណ្តាលផ្នែកការរាំហ៊ីបហប ដែលជាជំនាញដែលគាត់ចូលចិត្ត។ ជីវប្រវត្តិបែបផ្សេងៗគ្នារបស់គាត់ និងបទពិសោធន៍នានារបស់គាត់ ក្នុងនាមជាអ្នកសំដែង ធ្វើអោយគាត់ដក់ចិត្តនៅក្នុងការស្រាវជ្រាវច្នៃក្បាច់រាំបែបទំនើប ដែលហ៊ីបហបសន្ទនាជាមួយនឹងវាក្យសព្ទសហសម័យ និង jazz ប៉ុន្តែក៏មានរបាំប្រពៃណីបុរាណមកពីអាហ្វ្រិកខាងជើង និងកន្លែងសម្តែងសៀកនៅក្រុងប៉ារីស le Nouveau Cirque ផងដែរ។ នៅក្នុងបេះដូងនៃការអភិវឌ្ឍសិល្បៈរបស់គាត់៖ សំណួរនៃទំនាក់ទំនងដ៏រសើបរសាល និងបែបសាច់ឈាម ទៅនឹងឫសគល់របស់យើង ទៅនឹងវប្បធម៌ចម្រុះ និងលាយកាត់ចូលគ្នារបស់យើង។ គាត់ត្រូវបានអញ្ជើញមកប្រទេសកម្ពុជា ក្នុងក្របខណ្ឌនៃកម្មវិធី ចតុ។
https://www.ifcambodge.com/kh/chakto/
---
🤸🎵🔥 Danser et chorégraphier le hip hop
Rencontre avec Fouad Boussouf et les BBoys Suicide et Freez
Cinéma & jardin de l'Institut / Entrée libre
Comment danser, et surtout chorégraphier hip hop aujourd'hui ? L'Institut vous invite à une soirée découverte découpée en deux temps, à la rencontre de danseurs et chorégraphes français et cambodgiens, dans son jardin et son cinéma.
📌 De Phnom Penh à Pantin, une performance filmée et dansée, avec Bboy Suicide et Bboy Freez (15 min)
Après avoir remporté le concours de Breaking de l'Institut en 2024, Pheaktra Phorn (BBoy Suicide) et Soy Chamroeun Satya (BBoy Freez) ont pu bénéficier du célèbre programme CAMPING du Centre national de la danse à Paris, en octobre 2024 pendant 2 semaines. Dans ce cadre, ils ont pu travailler aux côtés du chorégraphe Pierre-Benjamin Nantel sur une recherche de composition in situ, notamment sur des improvisations réalisées dans l'espace public, dans les rues de Pantin. A leur retour au Cambodge, l'Institut les a invités à faire de même à Phnom Penh, et à danser dans les rues de la capitale. Venez découvrir le résultat de ce travail en première partie de soirée, et les voir danser sur la scène du jardin de l'Institut français !
📌 Rencontre avec le chorégraphe Fouad Boussouf (1h)
Né en 1976 au Maroc, Fouad Boussouf arrive en France à l’âge de sept ans et découvre la danse dans une petite ville de l’Aube, Romilly-sur-Seine. Chorégraphe, danseur et professeur, Fouad Boussouf a suivi une formation de danse hip hop, sa discipline de prédilection. Son parcours hétéroclite et ses expériences d’interprète l’inscrivent dans une recherche chorégraphique résolument moderne où le hip hop dialogue avec les vocabulaires contemporains et jazz, mais aussi les danses traditionnelles d’Afrique du Nord et le Nouveau Cirque. Au cœur de son développement artistique : la question du rapport sensible et charnel à nos racines, à notre culture hétéroclite et métissée. Il est invité au Cambodge dans le cadre du programme CHAKTO.
https://www.ifcambodge.com/fr/chakto/
Event Venue & Nearby Stays
Institut français du Cambodge, Prawn Paradise, ផ្លូវ កែវ ជា, 120204 ភ្នំពេញ, កម្ពុជា,Phnom Penh, Cambodia