Advertisement
📚 កម្មវិធីសម្ពោធសៀវភៅថ្មី និងជួបជុំជាមួយអ្នកនិពន្ធ លី មុនីពុទ្ធិ ✨សូមអញ្ជើញមិត្តអ្នកអានទាំងអស់ មកចូលរួមក្នុងកម្មវិធីបើកបង្ហាញស្នាដៃទី២ របស់លោក លី មុនីពុទ្ធិ ជាមួយនឹងសៀវភៅថ្មី «ពីគិតច្រើន ទៅចម្រើនគំនិត»។ សៀវភៅនេះនឹងនាំអ្នកអានឲ្យស្វែងយល់ពីវិធីអភិវឌ្ឍន៍សមត្ថភាពគិតត្រិះរិះ តាមរយៈ ការសរសេរ ដែលជាវិធីបណ្តុះគំនិតមានតម្លៃមួយ ដែលមានប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំ។
ក្នុងសៀវភៅនេះមានការអនុវត្តងាយៗ ដែលអ្នកអានអាចយកទៅប្រើប្រាស់ក្នុងជីវិតពិត ហើយឃើញលទ្ធផលភ្លាមៗ។ ពីការគិតឲ្យត្រឹមត្រូវ យើងនឹងចាកចេញពីទុក្ខនៃការគិតហួសហេតុ និងចាប់ផ្ដើមរស់នៅជាមួយគំនិតវិជ្ជមានថ្មីៗ។
📖 កម្មវិធីនិងសៀវភៅនេះនឹងជួយលើកកម្ពស់វប្បធម៌នៃ ការគិតត្រិះរិះ ក្នុងសង្គមយើង។
🗓 ថ្ងៃសៅរ៍ ទី០៤ ខែតុលា
⏰ ម៉ោង ២រសៀល ដល់ ៤រសៀល
📍 បណ្ណាល័យពហុឯកសារ - សាលការងារ
🗣 ការបង្ហាញជាភាសាខ្មែរ
🎟 ចូលរួមដោយសេរី
👉 ចុះឈ្មោះបាននៅកន្លែងផ្ទាល់ ឬតាមគេហទំព័រខាងក្រោម៖ https://www.ifcambodge.com/community/event-rsvp/?event_id=724
Advertisement
Event Venue & Nearby Stays
218, Keo Chea (St. 184), Phnom Penh, Cambodia 12211, Cambodia
Tickets