🔖ក្នុងស្ថានភាពដ៏លំបាកនាពេលបច្ចុប្បន្ន ការចូលរួមចំណែកគាំទ្រសុខុមាលភាពផ្លូវចិត្តសម្រាប់សហគមន៍ រួមទាំងយុវជនគឺជារឿងចាំបាច់។ ទន្ទឹមនឹងនេះ យុវជនក៏ដើរតួនាទីសំខាន់ក្នុងការចូលរួមលើកកម្ពស់សុខុមាលភាពសហគមន៍។
💁🏻♀️WELL Academy មានកិត្តិយស សូមអញ្ជើញបងប្អូនយុវជន និងសិស្សនិស្សិត ចុះឈ្មោះចូលរួមវេទិកាសុខុមាលភាពយុវជនប្រចាំឆ្នាំដោយឥតគិតថ្លៃ ក្រោមប្រធានបទ “ការរួមគ្នាបង្កើតភាពរឹងមាំក្នុងគ្រាលំបាក” ដែលរៀបចំដោយ WELL Academy និងវិទ្យាស្ថានថាក់គ្លូប៊ល។
🎉កម្មវិធីនេះសហការឧបត្តម្ភដោយមូលនិធិភាពធន់ដើម្បីស្រ្តីក្នុងសង្វាក់ផលិតកម្ម និងមូលនិធិសហគមន៍អាស៊ី។
🗓 ថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦
⏰ វេលាម៉ោង ១:០០រសៀល-៥:០០រសៀល
📍 វិទ្យាស្ថានថាក់គ្លូប៊ល
🗺 https://maps.app.goo.gl/QicMrrQr7hnCqsG4A?g_st=ic
📚កម្មវិធីនេះរួមមានកិច្ចពិភាក្សាជាមួយវាគ្មិនកិត្តិយស ការសម្តែងសិល្បៈដោយយុវជន សកម្មភាពស្វែងយល់ពីរង្វង់សុវត្ថិភាព និងការកសាងទំនាក់ទំនង និងស្តង់ព័ត៌មានផ្សេងៗ។
😍នេះគឺជាឱកាសដ៏ពិសេសរបស់យុវជនក្នុងការជួបជុំ ពិភាក្សា រៀនសូត្រ និងចែករំលែកគ្នាទៅវិញទៅមកដើម្បីទទួលបានសុខុមាលភាពផ្លូវចិត្តល្អសម្រាប់ខ្លួនឯង អ្នកជុំវិញខ្លួន និងសហគមន៍ទាំងមូលក្នុងស្ថានការដ៍លំបាកនេះ។
⏰សូមរួសរាន់ចុះឈ្មោះដោយសារកន្លែងមានកំណត់។
💌សូមចុះឈ្មោះស្នើសុំចូលរួមតាមតំណភ្ជាប់នេះអោយបានមុនថ្ងៃទី០៧ មករា ២០២៦។
តំណរភ្ជាប់៖https://forms.gle/9cBt2bYjzAQ4SHo28
☎️សម្រាប់ព័ត៌មានបន្ថែម៖ 098 91 84 74/081 255 303
#youthwellbeingforum
#wellacademy
#wellbeingfirst
Event Venue & Nearby Stays
TUX Global Institute, 716, 120801 ភ្នំពេញ, កម្ពុជា, Phnom Penh, Cambodia











