Advertisement
✍️ 😊 តើអ្នកតែងតែស្រមៃចង់ក្លាយខ្លួនជាអ្នកនិពន្ធ ឬចង់អោយការសរសេរសាច់រឿងរបស់អ្នកជាភាសាខ្មែរ 🇰🇭 កាន់តែប្រសើរជាងមុនមែនទេ?👩✨ តស់!! ចូលរួមសិក្ខាសាលា «សរសេររឿងខ្លី» របស់កម្ពុមេរា ជាមួយអ្នកនិពន្ធ សូ ភីណា! សិក្ខាសាលានេះចាប់ផ្តើមដោយការណែនាំខ្លីអំពីមូលដ្ឋានគ្រឹះនៃរចនាសម្ព័ន្ធរឿងខ្លី ដោយផ្តោតលើធាតុសំខាន់ៗដូចជាគ្រោងឆ្អឹងរឿងខ្លី ការអភិវឌ្ឍតួអង្គ និងការ កំណត់ទំនាស់ និងដំណោះស្រាយ។ អ្នកចូលរួមនឹងតម្រូវឱ្យ អានរឿងខ្លី ដែលបានជ្រើស រើសជាមុនសម្រាប់វិភាគរួមគ្នានៅក្នុងថ្នាក់ និងធ្វើលំហាត់ បំផុសគំនិតសម្រាប់ការបង្កើតសាច់រឿង។ នៅចុងបញ្ចប់នៃសិក្ខាសាលា អ្នកនឹងអាចរៀបរាប់បានអំពីមូលដ្ឋានគ្រឹះ ធាតុសំខាន់ៗនៃរឿងខ្លី សំណៅរឿងខ្លីព្រាងមួយ និងយោបល់ត្រលប់ពីមិត្តរួមថ្នាក់របស់អ្នកផង ដែរ។
🎫 តម្លៃ៖ ៥ ដុល្លារ ក្នុង១នាក់
👉 ចុះឈ្មោះនៅលើវេបសាយ៖ https://www.ifcambodge.com/community/event-rsvp/?event_id=294
🌟 ប្រធានបទ៖ "របៀបសរសេររឿងខ្លីទាក់ទងនឹងប្រធានបទ ទំនាក់ទំនងវិជ្ជមាន"
🗓 ថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥
⏰ ម៉ោង ២ រសៀល ដល់ម៉ោង ៤ រសៀល
📍នៅបណ្ណាល័យពហុឯកសារ ជាន់ទី១
Advertisement
Event Venue & Nearby Stays
Institut français du Cambodge, 218, Keo Chea (St. 184),Phnom Penh, Cambodia
Tickets