Advertisement
[ពិព័រណ៍ «តើខ្ញុំវង្វេង?» / Exhibition “Am I Lost?”]មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា សូមអញ្ជើញសាធារណជនចូលរួមទស្សនាពិព័រណ៍ស្នាដៃគំនូរដ៏ពិសេសរបស់វិចិត្រករ ជា សេរីរដ្ឋ ក្រោមចំណងជើងថា«តើខ្ញុំវង្វេង?» ចាប់ពីថ្ងៃទី៦ ខែកុម្ភៈ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៦ នៅជាល់ផ្ទាល់ដីនៃមជ្ឈមណ្ឌលបុប្ផាណា។ ស្នាដៃគំនូរទាំងនេះ ឆ្លុះបញ្ចាំងពីការចងចាំផ្ទាល់ខ្លួន និងទេសភាពដែលបង្កប់នូវអារម្មណ៍ ដែលផ្តល់ជូនអ្នកទស្សនានូវដំណើរត្រិះរិះ ចូលទៅក្នុងពិភពខាងក្នុងរបស់វិចិត្រករ។
🗓⏰ពិធីបើកសម្ពោធជាផ្លូវការនៃពិព័រណ៍នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង៦ល្ងាច។
ពិព័រណ៍នេះ សហការរៀបចំដោយមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និងស្នារដ្ឋបាលសិល្បៈ ដោយមានការគាំទ្រពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដែលជាផ្នែកមួយនៃការអបអរខួប២០ឆ្នាំនៃការបង្កើតមជ្ឈមណ្ឌលបុប្ផាណា ដែលជាកន្លែងមួយដែលបម្រើដល់ការស្វែងយល់ពីអត្តសញ្ញាណ ការចងចាំ និងការកន្លងផុតទៅនៃពេលវេលា ហើយជាកន្លែងដែលសិល្បករ ជា សេរីរដ្ឋ បានចូលរួមនៅក្នុងសិក្ខាសាលានៃការចងចាំ កាលពីឆ្នាំ២០០៨ ២០០៩ និងឆ្នាំ២០១២។
- - - - - - - - - - - - -
The Bophana Audiovisual Resource Center warmly invites the public to visit its new exhibition, on view from February 6 to March 31, 2026, featuring the remarkable painting “Am I Lost?” by Cambodian artist Chea Sereyroth. Through layered visual elements, the work reflects personal memories and emotional landscapes, offering visitors a contemplative journey into the artist’s inner world.
🗓⏰Opening Date: February 6, 2026, at 6:00PM
This exhibition is co-organized by the Bophana Audiovisual Resource Center and Sna Arts Administration as part of the celebration of Bophana Center’s 20th anniversary, with general support from Agence Française de Développement (AFD). Dedicated to exploring identity, memory, and the passage of time, the Bophana Center also holds special significance in the artist’s journey, as Chea Sereyroth participated in Bophana’s Memory Workshops in 2008, 2009, and 2012.
#BophanaCenter #exhibition #AmILost #តើខ្ញុំវង្វេង
Advertisement
Event Venue & Nearby Stays
Bophana Center, n.64, street 200,Phnom Penh, Cambodia
Concerts, fests, parties, meetups - all the happenings, one place.











