Advertisement
កម្មវិធីសម្ដែងរបាំសហសម័យ នៃគម្រោងចតុ 🎊🎊បន្ទាប់ពីការចូលរួមសិក្ខាសាលាស្តីពី «ការសរសេរដំឡើងស្នាដៃរបាំ» និងដំឡើងស្នាដៃថ្មីជាច្រើនខែ នៃគម្រោងចតុ អ្នកដំឡើងស្នាដៃរបាំវ័យក្មេងទាំង ៥ រូប ឌី ពុទ្ធិ, សយ ច័ន្ទបូរី, ពុំ ម៉ូលីតា, វង្ស វណ្ណៈ និង គឹម សុជាតិ នឹងនាំមកជូនសាធារណៈជាមួយស្នាដៃដំឡើងថ្មីរបស់ពួកគេ។
📣 សូមអញ្ជើញចូលរួមអបអរភាពច្នៃប្រតិដ្ឋ ស្នាដៃដំឡើងថ្មី និងអនាគតនៃរបាំកម្ពុជា។
🗓 ថ្ងៃអាទិត្យ ទី៥ ខែតុលា ២០២៥
🕘 ម៉ោង ៦:៣០ ដល់ ៩:០០ យប់
📍 សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (នៅជិតសារមន្ទីរជាតិ)
🎟 ចូលរួមដោយសេរី
---------------
សិក្ខាសាលានេះជាផ្នែកមួយនៃ គម្រោងចតុ ដែលផ្តល់មូលនិធិដោយវិទ្យាស្ថានបារាំងនៅកម្ពុជា ដើម្បីលើកស្ទួយឧស្សាហកម្មច្នៃប្រតិដ្ឋនិងវប្បធម៌នៅកម្ពុជា។ ដោយផ្ដោតជាពិសេសលើការសរសេរ គម្រោងនេះមានគោលបំណងផ្ដល់ឱកាសដល់អ្នកមានទេពកោសល្យជាជនជាតិកម្ពុជាដែលទើបប្រឡូកនៅក្នុងវិស័យ ៤ (ភាពយន្ត សៀវភៅ របាំ និងតន្ត្រី) ដោយសហការជាដៃគូជាមួយក្រុមហ៊ុនផលិតកម្មភាពយន្ត Anti-Archive, អង្គការស៊ីប៉ា, អង្គការសិល្បៈខ្មែរអមតៈ និងផលិតកម្មកងចក្រភីកឈ័រ។
#ChaktoChoreographyWritingWorkshop #CambodianLivingArts
Advertisement
Event Venue & Nearby Stays
Royal University of Fine Arts, The Sovanphum Ricer, 120208 ភ្នំពេញ, កម្ពុជា, Phnom Penh, Cambodia